Wednesday, August 5, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2122 POSTS 0 COMMENTS
video

IDEA TALK៖ តើឧកញ៉ារូបណាដែលកំពុងចាប់ផ្តើមធ្វើឲ្យមានការផ្ទុះអាជីវកម្មព្រៃឈើនៅតំបន់ព្រៃឡង់ឡើងវិញ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖ តើឧកញ៉ារូបណាដែលកំពុងចាប់ផ្តើមធ្វើឲ្យមានការផ្ទុះអាជីវកម្មព្រៃឈើនៅតំបន់ព្រៃឡង់ឡើងវិញ?
video

អាមេរិក​ចុះ​កិច្ច​ព្រមព្រៀង​ការពារ​វៀតណាម​ឱ្យ​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទប់​នឹង​ចិន​គឺជា​ការ​រុញ​អោយ​វៀតណាម​ហ៊ាន​ធ្វើ​សង្រ្គាម​ជាមួយ​ចិន​

វៀតណាម​ជា​តួអង្គ​មួយ​ដែល​រងគ្រោះ​ច្រើនជាង​គេ បើ​ធៀប​នឹង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដែល​ប្រឈមមុខ​ជាមួយ​ចិន​ក្នុង​ជំលោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ ចិន​ធ្លាប់​នាំ​ទ័ព​ចូល​ទន្ទា្រ​ននិង​កាន់កាប់​ដែនទឹក និង​កោះ​របស់​វៀតណាម នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​ហ្សែល​ចំនួន ៣លើក​មក​ហើយ។ ការ​ប៉ះទង្គិច​គ្នា​ដ៏​ធំ​គឺ​នៅ​ឆ្នាំ១៩៧៤ ខណៈ​កងទ័ព​ចិន​បានសម្រេច​ចូលកាន់​កាប់​កោះ​ដែល​វៀតណាម ធ្លាប់​គ្រង់​គ្រង និង​ប្រកប​ការ​នេសាទ។ សង្រ្គាម​ពេលនោះ​កងទ័ព​ចិន​ត្បិត​ស្លាប់​ច្រើន​ពិតមែន ប៉ុន្តែ​ចិន​បាន​ឈ្នះ​ក្នុង​សង្រ្គាម។ ចាប់ពី​នោះ​មក អ្នកនេសាទ​វៀតណាម​កម្រ​ទៅដល់​កោះ​ដែល​ខ្លួន​ធ្លាប់​ឡើង​ទៅ​ជ្រកកោន ព្រោះតែ​ខ្លាច​កងទ័ព​ចិន។ កាលពី​ថ្មីនេះ​ទូក​នេសាទ​វៀតណាម យ៉ាងតិច​មួយ​គ្រឿង​ត្រូវ​បាន​នាវា​ល្បាត​ចិន បើក​បុក​ពន្លិច ហើយ​ឃាត់ខ្លួន...
video

ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ៤ ក្នុង​ខេត្ត​ព្រះសីហនុ ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​

ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត តាមផ្លូវ​ជាតិ​លេខ៤ បាន​អះអាង​ថា ស្ថានីយ​ជញ្ជីង​ថ្លឹង​ទម្ងន់​សំរាប់ រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ មាន​ទីតាំងនៅ​តាមផ្លូវ​ជាតិ​លេខ៤ ខេត្ត​ព្រះសីហនុ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដុះស្លែ​រាប់​ឆ្នាំ​មក​ហើយ ហើយ​បាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​ជំនួស​វិញ រហូត​មកទល់​សព្វថ្ងៃ​នេះ។  ប្រភព​ដដែល​បន្ត​ថា ជាបន្តបន្ទាប់​មកនេះ សម្រាប់​មន្ត្រី​ប្រចាំការ​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹង​ច្រាល និង​ស្ថានីយ​អូរ​ចំណារ ផ្លូវជាតិ​លេខ៤ គឺ​ពួក​គេ មិន​ខ្វល់​ថា...
video

ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន ២៨ នាក់ និង​ទារក​ម្នាក់​បាន​ត្រឡប់​មក​ពី​ប្រទេស​ហ៊្សុ​កដា​នី​

ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន ២៨នាក់ និង​ទារក ម្នាក់ មក​ពី​ប្រទេស​ហ៊្សុ​កដា​នី  បាន​ធ្វើដំណើរ​មាតុភូមិ​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រា​ល់ នៅ​ថ្ងៃសុក្រ​នេះ បានឱ្យ​ដឹង​ថា​ពលករ​ចំណាកស្រុក​ខ្មែរ​ទាំង ២៨នាក់ និង​ទារក ម្នាក់ មក​ពី​ប្រទេស​ហ៊្សុ​កដា​នី បាន​មកដល់​កម្ពុជា នៅ​វេលា ម៉ោង៩ព្រឹក...
video

យុវជន សង្គម​ស៊ីវិល និង​សហគមន៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកសិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅពី​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុង​ផាត់​

ក្រុម​យុវជន សង្គម​ស៊ីវិល និង​សហគមន៍ អំពាវនាវ​ឱ្យ​ដកសិទ្ធិ​អភិ​ឌ្ឈ​ន៍ កោះកុង​ក្រៅ​ទាំងមូល​ពី​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិ​ត (S.E.Z Co.LTD​) របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ដាក់​តំបន់​កោះកុង​ក្រៅ​ទាំងមូល​ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ឡើងវិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​យុវជន សង្គម​ស៊ីវិល​និង​សហគមន៍ ជិត១រយ នៅ​ថ្ងៃនេះ​បាន...
video

ចលនា​និស្សិត​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជុំវិញ​ការរំលោភ​អធិបតេយ្យ​ភាព​ដែនសមុទ្រ​កម្ពុជា​ពីសំណាក់​វៀតណាម​

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMDបាន​ផ្ញើ​លិខិត​មួយ​ទៅកាន់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ៃ​ឃើល ផុម​ភេ​អូ (Michael R. Pompeo​) អំពី​ការរំលោភ​ច្បាប់​សមុទ្រ ពីសំណាក់​ប្រទេស​វៀតណាម មក​លើ​កម្ពុជា ក្នុង​ការ​កាន់កាប់​កោះត្រល់ និង​ប្រជុំកោះ​ក្រចកសេះ ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ផ្អែក​តាម​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ច្បាប់អន្តរជាតិ។ លើស​ពីនេះ វៀតណាម បាន​រំលោភ​លើ​ខ្លឹមសារ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ...
video

មេ​បក្ស​ប្រឆាំង​ធំជាង​គេ នៅ​ម៉ាឡេស៊ី​ថា​សន្លឹកឆ្នោត​ទម្លាក់​លោក​ណា​ជីប​នាំ​អោយ​តុលាការ​រក​កំហុស បុរស​នេះ​ឃើញ​ពី​បទ​លួច​ទ្រព្យសម្បតិ្ត​ជាតិ

មេ​បក្ស​ប្រឆាំង​ធំជាង​គេ​នៃ​ប្រទេស​ម៉ាឡេស៊ី លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម បាន​ហៅ​សាលក្រម​របស់ តុលាការ​ជាន់ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​ផ្ដន្ទាទោស អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជី​បរ៉ាហ្សា​ក់ គឺជា​ការ​វាយបំបាក់ ប្រព័ន្ធ​ពុករលួយ​នៃ​ក្រុម​មន្ត្រី​ដែល​កាន់អំណាច​ដើម្បី​តែ​លួច​ទ្រព្យសម្បត្តិ​របស់​ជាតិ​ហើយ​ជា​ជោគជ័យ​នៃ​សន្លឹកឆ្នោត​របស់​ប្រជាជន​ទម្លាក់​លោក​ពី​អំណាច​នៅក្នុង​ពេល​នៃ​ការបោះឆ្នោត​សភា កាលពី​ឆ្នាំ២០១៨។ បើ​តាម​លោក​អាន់​វ៉ា បាន​ហៅ​សាលក្រម​កាត់ទោស​លោក​ណា​ជីប ថា ជា​ក្ដី​សង្ឃឹម ឡើងវិញ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី ដែល​នឹង​ត្រៀម​ទម្លាក់​ពួក​មន្ត្រី​ពុករលួយ​ថែម​នៅក្នុង​ការបោះឆ្នោត ខាងមុខនេះ។
video

ពលរដ្ឋ ខេត្តតាកែវ​-កំពត ស្នើ​ដល់​លោក ហ៊ុន សែន មាន​វិធានការ​ទៅលើ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ ដែល​គំរាម​ថា​នឹង​បញ្ជូន​កូនចៅ​ទៅ​បាញ់សម្លាប់​ពលរដ្ឋ​ប្លន់​យក​ដី​

តំណាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត បាន​សំណូមពរ​ដល់ លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​សក្ម​ភាព របស់​លោក​មេបញ្ជាការ នៃ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ១១ និង​បក្ខ​ពួក ដែល​បាន​ប្រើ​កម្លាំង​កងទ័ព​ប្រដាប់ដោយ​អាវុធ មក​ហ៊ុំ​មព័ទ្ធ​របង​បន្លា​លួស រំលោភ​យក​ដី​បង្កបង្កើនផល​របស់​ពួក​គាត់ និង​រំលោភ​ដី​សម្រាប់​ធ្វើ​រោងបុណ្យ​មុខ​បរិវេណ​វត្តអារាម ហើយ​ថែមទាំង​បាន​គម្រាម​ប្រើ​អាវុធ ដើម្បី​ផ្តាច់​ជីវិត​ពលរដ្ឋ ដែល​ហ៊ាន​ងើបមុខ​តវ៉ា។ 
video

ក្រុម​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញថា​រយៈពេល​ប្រមាណ១ឆ្នាំ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង

អង្គការ​សិទ្ធិមនុស្ស ចំនួន៣ នៅ​កម្ពុជា បាន​រក​ឃើញថា សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សិទ្ធិ​សេរីភាព​ក្នុង​ការបង្កើត​សមាគម ក្នុងរយៈពេល​ប្រមាណ១ឆ្នាំ​ចាប់ពី​ខែមេសា ឆ្នាំ២០១៩ ដល់​ខែមីនា​ឆ្នាំ២០២០ បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។ការ​អះអាង​ថា​នេះ ធ្វើ​ងឡើង​ក្នុង​របាយការណ៍​ឃ្លាំមើល​សិទ្ធិមនុស្ស​រួមគ្នា សម្រាប់​ឆ្នាំទី៤ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃម្សិលមិញ ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC​) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center​)។
video

អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​អាណោចអាធ័ម ជាង​ទសវត្សរ៍​ទី៨០ ប្រសិនបើ​ប្រទេស​លោកសេរី​នៅតែ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួយ​

អ្នកឃ្លាំមើល​និយាយ​ថា​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត បូក​ផ្សំនឹង​ការគ្រប់គ្រង​បែប​របប​វៀតណាម៥០​% និង​ការគ្រប់គ្រង​ដោយ​ចិន​កុម្មុយនីស្ត ៥០​%។អ្នកវិភាគ​នយោបាយ​សង្គម​លោក គឹម សុខ បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា ប្រសិនបើ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ មិន​នាំគ្នា​ចូល​ធ្វើសកម្មភាព​ក្នុង​ស្រុក ក្នុង​កម្លាំង​រួបរួម ហើយ​នៅតែ​ឆ្លើយ​តប​សើៗ​ល្វើយ​ៗ លំៗ ពីក្រៅ​ប្រទេស​ដូច​បច្ចុប្បន្ន នោះ​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត។ លោក​បន្ត​ថា...