Monday, July 6, 2020
Home នយោបាយ

នយោបាយ

video

លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន

អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែយល់សប្តិក្នុងការចង់ផ្ទេរអំណាចទៅឱ្យកូនគាត់ដែលថានឹងអាចទៅរួច។ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា លោកហ៊ុន សែន កំពុងតែភ័យនៅពេលបាត់បង់អំណាច ហើយគាត់នឹងទទួលវាសនា ដូច Nicolae Ceaușescu អតីតប្រធានាធិបតីនៃប្រទេស...
video

លោក ហ៊ុន សែន ព្រមានចាត់​វិធានការ​ក្តៅចំពោះអាជ្ញាធរណា​ដែលឃុំឃិតគ្នាបញ្ចូលសាច់ញាត្តិដើម្បីយកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរបស់លោក

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការចំពោះភាពមិនប្រក្រតី ដែលកើតឡើង​ដោយការឃុបឃិតគ្នារបស់អាជ្ញាធរក្នុងការដាក់បញ្ចូលសាច់ញាត្តិរបស់ខ្លួនដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយវិបត្តិកូវីដ១៩។ ការប្រកាសនេះ ក្រោយពេលរដ្ឋាភិបាលបានសម្រេចបញ្ចេញ​កញ្ចប់ថវិកាជាតិតាមរយៈ​ការប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ​ប្រមាណ៦០ម៉ឺន​គ្រួសារដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលត្រូវចំណាយថវិកាប្រមាណ២៥លានដុល្លារក្នុងមួយខែ ហើយកញ្ចប់ទឹកប្រាក់នោះគ្រោងនឹងចំណាយជាង១រយលានដុល្លារ។ លោកហ៊ុន សែន...
video

លោក កឹម សុខា ស្អប់ខ្ពើមចំពោះអំពើឈ្លានពាន និងត្រួតត្រាពីបរទេស

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអះអាងថា លោកមិនអាចទទួលយកបានទាល់តែសោះចំពោះការឈ្លានពាន និងត្រួតត្រាពីបរទេសទោះបីស្ថិតក្នុងរូបភាពណាក៏ដោយ។ ការលើកឡើងនេះ ស្របគ្នាទៅនឹងព្រឹត្តិការណ៍ថ្មីៗនេះដែលមានការបោះមូលដ្ឋានទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជាពីសំណាក់ភាគីវៀតណាមក្រោមលេសបង្ការជំងឺកូវីដ១៩ រហូតដល់ទៅ២៥៦ទីតាំង ដោយមន្ត្រីជាន់ខ្ពស់នគរបាលទទួលបន្ទុកព្រំដែនបញ្ជាក់ថាជាការបោះតង់យោធានៅតំបន់មិនទាន់ឯកភាពគ្នាឡើយ។ បញ្ហានេះចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហៅថាជាការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាទាំងស្រុងពីសំណាក់យោធាវៀតណាម។
video

លោកហ៊ុន សែន អះអាងថា ស្នាក់ការថ្មីរបស់បក្សនឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់បំផុត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជន កម្ពុជា អះអាងថា ទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ដែលលោកប្រសិទ្ធនាមថាវិមាន៧មករា នឹងក្លាយជាទីកន្លែងប្រតិបត្តិការដ៏សំខាន់បំផុតរបស់បក្សក្នុងការបំពេញការងារ និងដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត។ បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន អះអាងា អគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានធ្វើពិធីសូត្រមន្ត តាមលក្ខណៈប្រពៃណីសាសនា ហើយត្រូវចំថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើត                  ...
video

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើពួកមន្ត្រីចិន ករណីគាបសង្កត់សេរីភាពពលរដ្ឋហុងកុង

ករណីបក្សកុម្មុយនិស្តចិនគាបសង្កត់សិទ្ធិសេរីភាពប្រជាជនហុងកុង  ដោយបង្កើត ច្បាប់ពិសេសដើម្បីគ្រប់គ្រង សន្តិសុខនៃអតីតដែនដីអាណានិគមអង់គ្លេស បាននាំអោយ ផ្ទុះប្រតិកម្មជាខ្លាំងពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន G-7  រួមមានសហរដ្ឋអាមេរិក។ នៅថ្ងៃទី២៦ ខែមិថុនានេះ បណ្ដាញផ្សាយព័ត៌មានសិង្ហបុរី Channel News Asia  បានចុះផ្សាយថា ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានអនុម័តជាឯកឆន្ទ នូវសេចក្ដីព្រាងច្បាប់...
video

ចលនានិស្សិតទាមទារឱ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់ការអភិវឌ្ឍន៍នៅលើកោះត្រល់ និងកោះក្រចកសេះ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលទើបចាប់កំណើតទី២ បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បច្ចុប្បន្ន ត្រូវទាមទារ ឲ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់គម្រោង និងផែនការអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។ លើសពីនេះទៀត ត្រូវដាក់មោឃភាព ជាផ្លូវការនូវ ច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។
video

គ្រួសារអតីតមន្ត្រីបក្សប្រឆាំង បានស្វែងរកអន្តរាគមន៍ពីតុលាការ និងស្ថានទូតអាមេរិក

ក្រុមគ្រួសាររបស់អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងជាប់ពន្ធធនាគារដោយសារអាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែន ចោទប្រកាន់អំពីបញ្ហាញុះញង់ និងបទល្មើសផ្សេងទៀត បានស្វែងរកអន្តរាគមន៍ពីតុលាការ និងស្ថានទូតអាមេរិក ដើម្បីជំរុញឱ្យមានការដោះលែងស្វាមីរបស់ពួកគេ។ ក្រុមគ្រួសារ ដែលជាស្ត្រី អះអាងថាជាភរិយារបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានប្រមូលផ្ដុំគ្នាលើកបដា និងតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យតុលាការដោះលែងប្តីរបស់ពួកគេដោយគ្មានលក្ខខណ្ឌ។ ក្រៅពីតវ៉ា និងទាមទារនៅខាងមុខតុលាការក្រុមស្រ្តីទាំងនោះក៏បាន នាំគ្នាយកញត្តិមកដាក់នៅស្ថានទូតអាមេរិកផងដែរ។ 
video

ទឹកភ្នែកពលរដ្ឋ ក្នុងវិបត្តិដីធ្លីលើទឹកដីក្រុងកោះរ៉ុង ក្នុងអាណត្តិលោក គួច ចំរើន មកដឹកនាំ

ពលរដ្ឋជាង ៥០គ្រួសារ រស់នៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បង្ហាញការឈឺចាប់លាយឡំនឹងសំឡេងទ្រហោយំ ដង្ហោយរកកិច្ចអន្តរាគមន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកដំណោះស្រាយករណី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាប់រាប់រយនាក់ ឲ្យមកកាងការពារគ្រឿងចក្រ ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប របស់លោកឧកញ៉ា គិត ម៉េង មានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង...

ពលរដ្ឋខ្មែរ​ជាង១៥០នាក់​ទៀត​នឹង ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ខកខាន​ដោយ​វិបត្តិ​កូ​វីដ១៩​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ​ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ ដោយមាន​ទាំង​និស្សិត និង​ពលករ ចំនួន១៥៨នាក់ ទៀត​នឹង​ត្រូវ​រៀបចំ​ឱ្យ​វិលត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី២៦ ខែមិថុនា ស្អែកនេះ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ...
video

សកម្មជន​ព្រៃឈើ​ថា ការ​បញ្ជា​ឱ្យ​ទប់ស្កាត់​បទល្មើស​ព្រៃ​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ​

សកម្មជន​ការពារ​ព្រៃឈើ យល់ឃើញ​ថា​ការ​បញ្ជា​ឱ្យ​ប្រធានមន្ទីរ ស្ថាប័ន​ផ្នែក​កសិកម្ម នៅ​រាជធានី ខេត្ត ចូល​រួម​ទប​ស្កាត់​បទល្មើស​ព្រៃឈើ ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន គ្រាន់តែ​ជា​ការ​សម្តែង​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ។ ការ​លើកឡើង​នេះ ក្រោយពេល​រដ្ឋ​មន្ដ្រី​កសិកម្ម លោក វេង សា​ខុន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី ១៩ មិថុនា...

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?