video

ពលរដ្ឋ​ខេត្ត​ព្រះសីហនុទាមទារ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ពន្លឿន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​នាំគ្នា​ត្អូញត្អែរ​ថា បន្ទាប់ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ពួក​គាត់​អស់​រយៈពេល​ជិត១ឆ្នាំ​កន្លះ​មក ពួក​គាត់​នៅតែ​មិនទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ ដើម្បី​មាន​ភាព​កក់ក្តៅ​លើ​សុវត្ថិភាព​ដីធ្លី ឬយក​ទៅ​ប្រើប្រាស់​ក្នុង​ការពង្រីក​មុខរបរ​នៅឡើយ​ទេ។ ពលរដ្ឋ​រស់នៅ​ឃុំ​កែវ​ផុស ស្ថិត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ច្រើន​ទៀត រស់នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា ការ​ធ្វើ​ប្លង់ដី ឬធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី របស់​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ គឺ​មហាសែន​យឺត ពោល​គឺ​អូស​បន្លាយពេល​រាប់​ឆ្នាំ​តែម្តង។ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា...
video

សកម្មជន​ព្រៃឈើ​ថា ការ​បញ្ជា​ឱ្យ​ទប់ស្កាត់​បទល្មើស​ព្រៃ​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ​

សកម្មជន​ការពារ​ព្រៃឈើ យល់ឃើញ​ថា​ការ​បញ្ជា​ឱ្យ​ប្រធានមន្ទីរ ស្ថាប័ន​ផ្នែក​កសិកម្ម នៅ​រាជធានី ខេត្ត ចូល​រួម​ទប​ស្កាត់​បទល្មើស​ព្រៃឈើ ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន គ្រាន់តែ​ជា​ការ​សម្តែង​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ។ ការ​លើកឡើង​នេះ ក្រោយពេល​រដ្ឋ​មន្ដ្រី​កសិកម្ម លោក វេង សា​ខុន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី ១៩ មិថុនា...
video

កម្ពុជា បន្ត​រក្សា​ភាព​អព្យា​ក្រឹត្យ​ជុំវិញ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង

កម្ពុជា​នៅតែ​ប្រកាស​ជំហរ រក្សា​ភាព​អព្យា​ក្រឹត្យ​ដូច​គ្រា​លមុនៗ ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ការ​រក្សា​ជំហរ​អព្យា​ក្រឹត្យ​នេះ បាន​លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃម្សិលមិញ ស្តី​ពី លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋ​មន្រ្ដី​ការបរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-សន្ដិ​សុខ​លើក​ទី២១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី២៦។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កម្ពុជា​បាន​លើកឡើង​ថា ក្នុងនាម កម្ពុជា ជារ​ដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​សូម​រក្សា​ភាព​អព្យាក្រឹត​លើ​បញ្ហា​ជម្លោះទឹកដី​នេះ។លើស​ពីនេះ កម្ពុជា​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ គួរ​បន្ត​រក្សា​បរិយាកាស​អំណោយផល​ក្នុង​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការ​បញ្ចប់​ការចរចា​លើ​ក្រម​ប្រតិបត្តិ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។...
video

IDEA TALK៖ តើហេតុអ្វីបានជាចិនបង្កើតសមរភូមិច្រើនកន្លែងក្រោយពីខ្លួនបានធូរស្រាលពីវិបត្តិ កូវិដ−១៩?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖ តើហេតុអ្វីបានជាចិនបង្កើតសមរភូមិច្រើនកន្លែងម៉្លេះ ក្រោយពីខ្លួនបានធូរស្រាលពីវិបត្តិ កូវិដ−១៩?
video

លោក ​ហ៊ុន សែន គាំទ្រ​ធនាគារ​ប្តឹង​រឹបអូស​ទ្រព្យ​កូនបំណុល​ណា ដែល​ស្តាប់​តាម​ការឃោសនា​ក្រុមប្រឆាំង​មិន​ឱ្យ​សង​ប្រាក់​ទៅ ធនាគារ​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើកឡើង​ថា​លោក​មិន​ចង់​ឃើញ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល ដែល​ជំពាក់​ធនាគារ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​ឬកូ​វីដ១៩នោះ​ឡើយ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឱ្យ​មានការ​រឹបអូស​ទ្រព្យ​កូនបំណុល​ទាំងឡាយ​ណា ប្រសិនបើ​ពួក​គេ ស្តាប់​តាម​ការឃោសនា​របស់​ក្រុមប្រឆាំង​ឬ បន្ត​ឃោសនា​មិន​ឱ្យ​មានការ​សង​ប្រាក់កម្ចី​ទៅ​ធនាគារ​នោះ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩ ប្រមាណ៦០ម៉ឺន​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា លោក​ហ៊ុន សែន មានប្រសាសន៍​ថា​លោក​លើកទឹកចិត្ត​ឱ្យ​ធនាគារ​ប្តឹង​ទៅ​តុលាការ​ដើម្បី រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​ជំពាក់​ធនាគារ​ហើយ​បន្ត​ឃោសនា​ឬធ្វើ​ចលនា​គៀង​គរ​អ្នកដទៃ​មិន​ឱ្យ​សង​ប្រាក់​ទៅ​ធនាគារ​នោះ។
video

សិង្ហបុរី​ប្រទេស​តូច​មួយ​នៃ​សមាគម​អាស៊ាន​សម្រេច​បោះឆ្នោត​សភា​មុន​អាណត្តិ​ដោយ​មិន​ខ្លាច​ចាញ់ឆ្នោត​ទៅលើ​បក្ស​ប្រឆាំង​

​នៅក្នុង​សមាគម​អាស៊ាន មាន១០ប្រទេស ។ សមាគម​នេះ មាន​ប្រទេស​ចំនួន ២នៅតែ​អនុវត្ត​របបនយោបាយ​បែប​សង្គមនិយម គឺ​ប្រទេស​វៀតណាម និង​ឡាវ។ ដោយឡែក​ប្រទេស ព្រុយ​ណេ ជារបប​រាជា​និយម។ ប្រទេស​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ជា​ប្រទេស​រាជា​និយម​ដូចគ្នា តែ​អនុវត្ត​របប​ប្រជាធិបតេយ្យ​ពហុបក្ស ដែល​ព្រះមហាក្សត្រ គឺជា​ប្រមុខរដ្ឋ...
video

GMAC ស្នើ​ពន្យារពេល​ចរចា​ប្រាក់ឈ្នួល សម្រាប់​ឆ្នាំ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថាGMAC បាន​ស្នើ​រដ្ឋាភិបាល​ពន្យារពេល​ក្នុង​ការ​ជជែកគ្នា​អំពី​បញ្ហា​ប្រាក់ឈ្នួល​អប្ប​រមា សម្រាប់​ឆ្នាំ២០២១ ដោយ​អនុវត្ត​ប្រាក់ឈ្នួល​ឆ្នាំ​ចាស់​ឆ្នាំ២០២០នេះ រហូតដល់​ស្ថានភាព​វិស័យ​នេះ​វិលត្រឡប់​ទៅ​រក​ភាព​ប្រសើរ។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ GMAC លើកឡើង​ថា​ការចរចា​ប្រាក់​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ២០២១ គួរ​ត្រូវ​បា​នព​ន្យា​ពេល រហូតដល់​វិស័យ​មួយ​នេះ អាច​ត្រឡប់ទៅ​សភាព​ដើម​វិញ។GMAC បាន​លើកឡើង​ទៀត​ថា ស្ថិតនៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​កំពុង​មាន​ភាព​ផុយ​ស្រួយ និង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​វិលត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ឬក៏​អាច​និយាយ​បាន​ថា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​វិស័យ​នេះ ត្រូវ​ចំណាយពេល​យូរ។
video

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​អឺរ៉ុប​ពន្យារពេល​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថាGMAC និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា​ហៅ​កាត់​ថា CFA បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ជាថ្មី​ទៀត ដោយ​សុំ​ពន្យារពេល​ក្នុង​ការអនុវត្ត​ន៍​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា។ សេចក្ដីថ្លែង​ការណ៍​របស់ GMAC និងCFA ដែល​ស្នើ​អឺរ៉ុប​បន្ថែម​ទៀត​នេះ គឺ​សុំ​ឲ្យ​រង់ចាំ១២ខែ​ទៀត ចាំ​យកពន្ធ២០​% ដែល​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​កាលពី​ខែកុម្ភៈ ហើយ​នីតិវិធី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ខែសីហា​ទៅ។
video

ពលរដ្ឋ​រិះគន់​ចំពោះ​ភាពយឺត​យ៉ាវ នៃ​ការ​បំពេញ​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​កាត់ឈ្មោះ​រថយន្ត របស់​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​នាំគ្នា​រអ៊ូរទាំ ចំពោះ​នីតិវិធី នៃ​ការ​បំពេញបែបបទ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត ពី​ម្ចាស់​ដើម ទៅ​ម្ចាស់​កម្មសិទ្ធិ​បន្ត របស់​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ថា​មាន​ភាពយឺត​យ៉ាវ ឬអូស​បន្លាយពេល​យូរថ្ងៃ​ពេក។ ​ពួក​គេ​ស្នើ​ដល់ លោក បូរី វង្ស​សា​និត្យ ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពិនិត្យ​ដំណើរការ នៃ​កសរ​អនុវត្ត​នីតិវិធី របស់​មន្ត្រី​កហរោម​ឱវាទ...
video

IDEA TALK៖ តើអ្វីនៅពីក្រោយនៃការវាយប្រហារគ្នាតាមបណ្តេញសង្គមហ្វេសប៊ុករបស់សិល្បការិនីខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖ តើអ្វីនៅពីក្រោយនៃការវាយប្រហារគ្នាតាមបណ្តេញសង្គមហ្វេសប៊ុករបស់សិល្បការិនីខ្មែរក្នុងរយៈពេលចុងក្រោយនេះ?