video

IDEA TALK៖ តើកម្ពុជាហ៊ានប្រាប់វៀតណាមកុំឲ្យធ្វើការអភិវឌ្ឍន៍នៅលើកោះត្រល់ដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖ តើកម្ពុជាហ៊ានប្រាប់វៀតណាមកុំឲ្យធ្វើការអភិវឌ្ឍន៍នៅលើកោះត្រល់ដែរទេ?
video

ឥណ្ឌា​បញ្ចូន​កាំ​ភ្លើង​ត្បាល​ខ្នាត​យក្យ​ទៅ​ដាក់​ពង្រាយ​ព្រំដែន​ជាប់នឹង​ចិន​ខណៈ​សម្រេច​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត​ពី​រុស្ស៊ី

​ក្នុង​ស្ថានភាព​ជម្លោះ​ព្រំដែន​នៅតែ​តានតឹង​ជាមួយនឹង​ចិន ឥណ្ឌា​បានសម្រេច​ដាក់​ពង្រាយ​កាំភ្លើងធំ និង​ទិញ​យន្តហោះ​ចម្បាំង​ជាង៣០គ្រឿង​ថែមទៀត ពី​ប្រទេស​រុស្ស៊ី ដែល​ជាម​ហា​មិត្ត​ចិន។សារព័ត៌មាន​ឥណ្ឌា​ឈ្មោះ Indiatoday.in បាន​ចុះផ្សាយ​ថា ប្រទេស​ឥណ្ឌា​បានសម្រេច​ដាក់​ពង្រាយ កាំភ្លើងធំ​ខ្នាត​យក្ស ដែល​យក​មក​ពី​សហរដ្ឋអាមេរិក។ បើ​តាម​ប្រភព​ដដែល​នេះ កាំភ្លើងធំ​នេះ មានឈ្មោះ​ថា M-777 Howitzer ។ប្រភព​ពី​ក្រសួងការពារជាតិ​ឥណ្ឌា បាន​ឲ្យ​បណ្ដាញ​ទូរទស្សន៍ India...
video

កម្ពុជា​បន្ត​ទាមទារ​ឱ្យ​វៀតណាម​រុះរើ​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស អះអាង​ថា​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​ដក​តង់​ដែល​បោះ​ដោយ​ឯកតោភាគី​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ចេញ​ឱ្យ​អស់ និង​ត្រូវ​ធ្វើឡើង​ឱ្យ​បាន​ឆាប់រហ័ស។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣មិថុនា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មានប្រសាសន៍​ថា កម្ពុជា​នៅតែ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ដែល​បោះនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ឱ្យ​អស់ និង​ឱ្យ​បាន​ឆាប់ ត្បិត​កន្លងមក​កម្ពុជា​ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម​ម្តង​ករណី​បោះតង់៣១ទីតាំងនៅ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា និង​ឯកតោភាគី។លោក​បន្ថែម​ថា ការ​បោះតង់​ជា​បណ្តោះអាសន្ន​ក្រោម​ហេតុផល​ដើម្បី​ការពារ​ជំងឺ​កូ​វីដ១៩ ពីសំណាក់​ភាគី​វៀតណាម​អាច​ធ្វើ​ទៅ​បាន គឺ​បោះ​ក្នុងទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ដែល​ឯកភាព​គ្នា​រួច​ប៉ុណ្ណោះ ដោយ​មិន​អាច​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ​ឡើយ។
video

ចិន​ផ្តល់​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង​ឆ្នាំ២០២០ ជាង៧លាន​ដុល្លារ​ដល់​កម្ពុជា

រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​ចិន បានសម្រេច​ផ្តល់​មូលនិធិ​ពិសេស​សំរាប់​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង​ឆ្នាំ២០២០ ជាង៧លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​ថ្មី​ចំនួន២០បន្ថែម​ទៀត។ ការសម្រេច​នេះ​ធ្វើឡើង ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​សម្រាប់​មូលនិធិ​ពិសេស លើ​កិ​ច្ច​សប្រ​តិប​ត្តិ​ការ​មេគង្គ​-ឡាន​ឆាង ២០២០ ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក​ប្រាក់ សុ​ខុន ជាមួយ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិន​ធាន នៅ​ទី​ស្តី​ការក្រ​សួង​នា​ព្រឹក​ថ្ងៃទី ២៣...
video

ម្ពុជា អះអាង​ថាស​កម្ម​ជន​នយោបាយ​ថៃ​ម្នាក់​គឺ​លោក Wanchalearm បាន​បាត់​ដំណឹង​ពី​កម្ពុជា​តាំងពី​ឆ្នាំ២០១៧

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថាម​កទល់​ពេលនេះ កម្ពុជា​តាមរយៈ​ក្រសួងមហាផ្ទៃ នៅ​មិនទាន់​មាន​តម្រុយ​ណាមួយ​អំពី​ការ​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​ម្នាក់​គឺ​លោក វ៉ាន់​ឆា​ឡឺម សា​ត់​ស័ក្កសិទ្ធ (Wanchalearm Satsaksit​) នៅ​ក្រុងភ្នំពេញ​នៅឡើយ ដោយ​ថា បុរស​រូប​នេះ​បាន​បាត់​ដំណឹង​ពី​កម្ពុជា​តាំងពី​ឆ្នាំ២០១៧មក​ម្លេះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា​នេះ​ថា កន្លងមក​កម្ពុជា​ធ្លាប់​បំភ្លឺ​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​ក្រុងភ្នំពេញ ប៉ុន្តែ​ខាង​របាយការណ៍​របស់​អន្តោប្រវេសន្ត​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​លោក...
video

លោក​ត្រាំ​ងា​ក់​ចិត្ត​ចង់​ជួប​មេដឹកនាំ​វេ​ណេហ្សូ​អេ​ឡា​ម៉ា​ឌូ​រ៉ូ​តែ​មិន​បោះបង់ចោល​មេ​បក្ស​ប្រឆាំង

​ទេ​ទោះបីជា​ការ​ដាក់ទណ្ឌកម្ម​លើ​របប​ប្រធានាធិបតី​វេ​ណេហ្សូ​អេ​ឡា​និ​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​កំពុង​ធ្វើអោយ​របប​នេះ​រង​ការឈឺចាប់​ក៏ដោយ តែ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​ងាកចិត្ត​បន្តិច នៅពេល​នេះ ដោយចង់​ជួប​លោក​ម៉ា​ឌូ​រ៉ូ​ដោយ​ផ្ទាល់។ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក​ដូ​ណា​ល់​ត្រាំ បាន​និយាយ​ថា លោក​ពិចារណា​ថា​នឹង​អនុញ្ញាត​អោយ​លោក​ម៉ា​ឌូ​រ៉ូ មក​ជួប​លោក​គឺ​ក្នុង​ស្ថានភាព​ដែល​អាច​ធ្វើ​បាន។ ការប្រែប្រួល​ចិត្ត​បន្តិច របស់ លោក​ត្រាំ គឺ​បន្ទាប់ពី អតីត​ទីប្រឹក្សា​របស់​លោក គឺ​លោក​ចន បូ​លតុន...
video

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ហាមឃាត់​សកម្មភាព​ក្រុម​យុវជន ដែល​រៀបចំ​តាំង​ពិព៍​រណ៌​រូបភាព​សម្រស់​កោះកុង​ក្រៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ហាមឃាត់​សកម្មភាព​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន ដែល​គ្រោង​នឹង​រៀបចំ​តាំង​ពិព៍​រណ៌​រូបភាព​សម្រស់​កោះកុង​ក្រៅ ដើម្បី​បង្ហាញ​ឱ្យ​សាធារណៈ​ជន​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​តំបន់​កោះ​មួយ​នេះ។ សកម្មភាព​រារាំង​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃច័ន្ទ​នេះ នៅ​សួន​ច្បារ​វត្ដ​បទុម​វត្ថី ដោយ​អាជ្ញាធរ​ខណ្ឌដូនពេញ​អះអាង​ថាស​កម្ម​ភាព​ដែល​ក្រុម​យុវជន​ធ្វើជា​រឿង​ខុសច្បាប់ ព្រោះ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន។យ៉ាងនេះ​ក្តី តាមរយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក​អា​ឡិច ហ្គន់​សា​ឡេស ដេ​វិ​តសុន នៅ​រសៀល​នេះ​ក្រុម​យុវជន​បង្ហាញ​ការ​ខកចិត្ត និង​មិន​ពេញចិត្ត​ឡើយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថាស​កម្ម​ភាព​របស់​ពួក​គាត់​មិនបាន​ខុសច្បាប់​ទេ និង​មិន​មាន​អ្វី​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម​នោះ​ដែរ។​ពួក​គេ​បាន​ហៅ​សកម្មភាព​នេះ...
video

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិការដ្ឋ​ចំនួន ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ជួយ​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​កូ​វីដ១៩​

លោក​ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ចំណាយ​ថវិការ​ជាតិប្រមាណ២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩។ ថ្លែង​ក្នុង​ពិធី​ពិនិត្យមើល​ដំណើរការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍​ថា នៅ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ១៩ រដ្ឋាភិបាល​លោក​គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៥លាន​ដុល្លារ​ជា​រៀងរាល់​ខែ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ជាង...
video

លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា​ថវិកា​រក​សាង​ស្នាក់​ការ​បក្ស​ប្រជាជន​កម្ពុជា​ជាង៣០លាន​ដុល្លារ ជា​ថវិកា​ររបស់​សមាជិក​ខ្លួន

ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​ថា ថវិកា​រក​សាង​ស្នាក់​ការ​គណបក្សប្រជាជន​កម្ពុជា​ជាង៣០លាន ដុល្លារ សហរដ្ឋអាមេរិក គឺជា​ថវិកា​ររបស់​សមាជិក​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​នៅ​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ។លោក ហ៊ុន សែន បញ្ជាក់​ថា វា​គ្មាន​រឿង​អ្វី​ពិបាក​រកលុយ​ត្រឹម​ជាង ៣០លាន​ដុល្លារ ដើម្បី​យក​មក​កសាង​ស្នាក់​គណបក្ស​នោះ​ឡើយ...

លោក​ហ៊ុន សែន ថា​បច្ចុប្បន្ន​គ្មាន​អ្នក​មក​ជំនួស​តំណែង​លលោ​កបាន​ឡើយ​

​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​ថា​លោក​ខកចិត្ត ព្រោះ​មិនបាន​សម្រេច​ផែនការ​ផ្ទេរអំណាច​ទៅ​កូនប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​តំណែង​របស់​លោក​បច្ចុប្បន្ន។ ថ្លែង​នៅក្នុង​ពិធី ចុះទៅ​ត្រួតពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី នៅ​ព្រឹក​នេះ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​គ្មាន​នណា​មាន​សមត្ថភាព​មក​ជំនួស​តំណែង​របស់​លោក​បាន​ឡើយ សូម្បី​ក្នុង​ជួរ​គណបក្សប្រជាជន​កម្ពុជា​ក៏​គ្មាន​អ្នក​ចង់​មក​ជំនួស​តំណែង​របស់​លោក​នោះ​ដែរ។ បើ​មាន​មែន​លោក​ប្រាប់​ឱ្យ​អ្នក​ទាំងនោះ​ចេញមុខ ដើម្បី​បង្ហាញ​ដល់​លោក​ឱ្យ​បានដឹង​ទៀតផង។លោក​ថា​អ្នក​ស្រ​ម៉ៃ​កាន់​តំណែង​របស់​លោក​បច្ចុប្បន្ន...